តើកំប្លោកជាអ្វី?
រុក្ខជាតិនេះដុះក្នុងទឹកដែលមាននៅគ្រប់ទីកន្លែងនៅស្រុកខ្មែរ ដូចជាតាមស្រះទឹក ត្រពាំង បឹង ស្ទឹង ទន្លេ។ល។ រុក្ខជាតិនេះនៅពេលវាឡើងក្រាស់ មនុស្សនឹងអាចដើរលើវាបាន។ ប៉ុន្តែមិនអាចធ្វើ ដំណើរតាមទូកលើទឹកបានទេហើយក៏មិនអាចនេសាទបានដែរ។ រុក្ខជាតិនេះវាជួយទប់ទឹកមិនឱ្យហូរ។វាជារុក្ខជាតិងាយដុះ និងមានការលូតលាស់លឿនរហ័សដោយក្នុង១សប្តាហ៍ វាអាចបំបែកខ្លួនក្លាយជា២។ កំប្លោកអាចចាត់ទុកជារុក្ខជាតិមួយដែលដុះលឿនជាងគេបំផុតលើលោកនេះ។ ដោយសារការដុះលូតលាស់លឿន កន្លែងខ្លះវាហាក់ដូចជាបង្កជាបញ្ហាទៅវិញ។ វាបានធ្វើអោយមានបញ្ហាដល់បរិស្ថាន ជីវះចម្រុះ និងធ្វើឲ្យទឹកមានជំងឺផងដែរ។ ដែលធ្វើឲ្យប្រជាកសិករគឺមិនអាចយកទឹកមកប្រើប្រាស់នៅលើដំណាំនិងដីរបស់ពួកគេបានទេ។
តែអ្នកវិទ្យាសាស្ត្រគិតថា កំប្លោកអាចមានប្រយោជន៍ជាច្រើន។ រុក្ខជាតិនេះជារុក្ខជាតិដែលដុះដោយឯកឯង ពោលគឺគ្មាននរណាទៅត្រូវថែរទាំវាហើយ។ រុក្ខជាតិនេះវាដុះហើយដុះទៀតជាច្រើន ។ ោយសារភាពងាយស្រួលដុះលូតលាស់របស់វា និងការផ្តល់នូវបរិមាណផលជាដើម ស្លឹក និងឫសច្រើន យើងត្រូវចេះទាញយកផលប្រយោជន៍របស់វា ជាពិសេសការប្រើប្រាស់ក្នុងវិស័យកសិកម្ម។
តើកសិករអាចប្រើប្រាស់វាដើម្បីអ្វី?
កសិករអាចយកវាធ្វើជាចំណីសត្វដូចជាមាន់ ទា ជ្រូក គោក្របី ជាដើម។ សូបបញ្ជាក់ថា កំប្លោកមានប្រូតេអ៊ីនខ្ពស់ប្រហែល ២០%ដែរ។ប្រជាកសិករក៏អាចចិញ្ចឹមត្រីនៅតាមបឹង និងទន្លេ ដើម្បីឲ្យវាសុីកំប្លោកជាចំណី ព្រោះត្រីពួកវាចូលចិត្តសុីរុក្ខជាតិនេះណាស់។
កសិករអាចប្រមូល និងកាត់រុក្ខជាតិដោយប្រើម៉ាស៊ីន។ បន្ទាប់មកគេអាចធ្វើជីដើម្បីឱ្យដំណាំរបស់ពួកគេលូតលាស់បានល្អ ។ ដើម ស្លឹក និងឫសកំប្លោក យកទៅគ្របដី និងគល់ដំណាំ ជួយការពារសំណើមក្នុងដី ការពារស្មៅកុំឲ្យដុះ ផ្តល់ភាពម្លប់ត្រជាក់ដល់សត្វល្អិតមានប្រយោជន៍ក្នុងដី និងពេលរលួយក្លាយជាជីធម្មជាតិ ដីល្អ។
ដោយឡែក Biogas International ជាអាជីវកម្មទើបតែកើតថ្មី ដែលបានបង្កើតជាគំនិតច្នៃប្រឌិត ដោយអាចទាញយកធនធានជារុក្ខជាតិមិនមានប្រយោជន៍របស់កំប្លោក ទៅជាផលិតផលដ៏មានអត្ថប្រយោជន៍បំផុតចំពោះមនុស្សទៅវិញ។ កំប្លោកត្រូវបាន Biogas ប្រមូលយកទៅកិនជាមួយនឹងម៉ាស៊ីនកែច្នៃរបស់ខ្លួន ហើយបន្តយកទៅរំលាយទៅជាសារធាតុរាវម្យ៉ាងដែលអាចផ្តល់ជាចំហេះសម្រាប់ចម្អិនអាហារបានយ៉ាងល្អ។
សម្រាប់កំប្លោកក្នុងទំហំប្រមាណ ២ ឬ៣គីឡូក្រាម អាចឲ្យ Biogas ទាញយកទៅធ្វើជាចំហេះសម្រាប់ចម្អិនអាហារ និងដាំបាយបានមួយពេលយ៉ាងគ្រប់គ្រាន់។ នេះបើយោងតាមអ្នកជំនាញរបស់ Biogas បានបញ្ជាក់ប្រាប់ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែមានដំណើរការម៉ាស៊ីនផលិតជីវៈឧស្ម័ននេះ។
រីឯផលប្រយោជន៍ផ្សេងៗទៀតដូចជា សរសៃរបស់វា ប្រើជាវត្ថុធាតុដើមសម្រាប់ការធ្វើខ្សែ ធ្វើអង្រឹង ធ្វើកន្ត្រកយួរ និងគ្រឿងសង្ហារឹមផ្សេងៗ។ល។
អេម
ReplyDeleteThanks ប៉ារ៉ូ
Delete