ល្ពៅ

 ល្ពៅគឺជាបន្លែពណ៌ទឹកក្រូចដែលមានជីវជាតិខ្ពស់។ វាមានកាឡូរីទាប ប៉ុន្តែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលទាំងអស់នេះមាននៅក្នុងគ្រាប់ពូជ ស្លឹក និងទឹករបស់វាផងដែរ។ មានវិធីជាច្រើនដើម្បីបញ្ចូលល្ពៅទៅក្នុងរបបអាហារប្រចាំថ្ងៃ ដូចជា បង្អែម ស៊ុប សាឡាត់ គ្រឿងរក្សាគុណភាព និងសូម្បីតែជំនួសប៊ឺ។នៅទីនេះយើងពិនិត្យមើលអត្ថប្រយោជន៍ជាច្រើននៃល្ពៅផ្តល់នូវជាតិបំប៉ន ដែលធ្វើឱ្យមានសុខភាពល្អ។



អត្ថប្រយោជន៍
ល្ពៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនរួមទាំងការក្លាយជាប្រភពដ៏ល្អបំផុតមួយនៃបេតាការ៉ូទីន។ បេតាការ៉ូទីន គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលផ្តល់ឱ្យបន្លែ និងផ្លែឈើពណ៌ទឹកក្រូចស្រស់ ។ រាងកាយបំលែងបេតាការ៉ូទីនឱ្យទៅជាវីតាមីនអា។ ការទទួលទានអាហារដែលមានបរិមាណបេតាការ៉ូទីនខ្ពស់អាចមានគុណប្រយោជន៍ដូចជា កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាប្រភេទមហារីកមួយចំនួន ផ្តល់ការការពារប្រឆាំងនឹងជំងឺហឺត និងជំងឺបេះដូង ការថយចុះហានិភ័យនៃការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។ ការសិក្សាជាច្រើនបានលើកឡើងថាការទទួលទានអាហារពីប្រភពរុក្ខជាតិដូចជា ល្ពៅអាចកាត់បន្ថយហានិភ័យនៃការធាត់ និងអត្រាមរណភាពទូទៅ។ វាក៏អាចជួយមនុស្សម្នាក់ឱ្យចៀសផុតពីជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ជំរុញអោយស្បែក និងសក់មានសុខភាពល្អ បង្កើនថាមពល និងសន្ទស្សន៍ទម្ងន់រាងកាយមានសុខភាពល្អ (BMI) ។

ការស្រាវជ្រាវបានបង្ហាញពីអត្ថប្រយោជន៍សុខភាពដូចខាងក្រោមៈ
គ្រប់គ្រងសម្ពាធឈាម៖ ការបរិភោគល្ពៅ គឺល្អសម្រាប់បេះដូង។ ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនសេ នៅក្នុងល្ពៅសុទ្ធតែជួយដល់សុខភាពបេះដូង។ លទ្ធផលនៃការសិក្សាឆ្នាំ ២០១៧ លើអ្នកចូលរួម ២,៧២២ នាក់បានលើកឡើងថាការទទួលទានជាតិប៉ូតាស្យូមគ្រប់គ្រាន់អាចមានសារសំខាន់ក្នុងការព្យាបាលជំងឺលើសឈាម។ ជំងឺលើសឈាម គឺជាកត្តាហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ ជាធម្មតាការកាត់បន្ថយការទទួលទានសូដ្យូមទាក់ទងនឹងការញ៉ាំអាហារដែលមានជាតិអំបិលតិចតួច ឬគ្មាន។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ការសិក្សាឆ្នាំ ២០១៦ បានបង្ហាញពីទំនាក់ទំនងវិជ្ជមានរវាងរបបអាហារដែលសំបូរទៅដោយបេតាការ៉ូទីន និងការទប់ស្កាត់ដុំសាច់មហារីកក្រពេញប្រូស្តាត។ លទ្ធផលនៃការសិក្សាឆ្នាំ ២០១៤ ក៏បានបង្ហាញផងដែរថាបេតាការ៉ូទីនបានពន្យឺតដល់ការវិវត្តនៃជំងឺមហារីកពោះវៀននៅក្នុងប្រជាជនជប៉ុន។

ការការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ការរួមបញ្ចូលល្ពៅនៅក្នុងរបបអាហារអាចជួយមនុស្សឱ្យគ្រប់គ្រងជំងឺទឹកនោមផ្អែម និងកម្រិតជាតិស្ករក្នុងឈាម។ ការសិក្សាឆ្នាំ ២០១៩ បង្ហាញថាការរួមផ្សំនៃរុក្ខជាតិចម្រាញ់ពីរដែលមួយនៅក្នុងនោះជាប៉ូលីសាក់ការីតដែលនៅក្នុងផ្លែល្ពៅធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ទោះបីជាការសិក្សាមិនបានទាក់ទងនឹងមនុស្សក៏ដោយការស្រាវជ្រាវបានបង្ហាញពីសក្តានុពលមួយចំនួននៃសមាសធាតុរុក្ខជាតិទាំងនេះដើម្បីកំណត់ពីជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

ការពារពីបញ្ហាភ្នែកទាក់ទងនឹងអាយុ៖ ល្ពៅមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីនC វីតាមីនE និងបេតាការ៉ូទីនជួយដល់សុខភាពភ្នែក និងការពារការបំផ្លាញដល់មនុស្សវ័យចំណាស់។ វិទ្យាស្ថានភ្នែកជាតិបានធ្វើការពិសោធន៍ព្យាបាលនៅឆ្នាំ ២០១៩ ដែលមានឈ្មោះថាការសិក្សាទាក់ទងនឹងជំងឺភ្នែកទាក់ទងនឹងអាយុ (AREDS) ។ លទ្ធផលបានបង្ហាញថាកំរិតខ្ពស់នៃវីតាមីនC វីតាមីE និងបេតាការ៉ូទីនមានទំនាក់ទំនងទៅនឹងការថយចុះហានិភ័យនៃការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។



អាហារូបត្ថម្ភ

យោងទៅតាមទិន្នន័យ FoodData របស់ USDA បានអោយដឹងថាល្ពៅឆ្អិន ឬស្ងោរ ២៤ ក្រាម ដោយគ្មានអំបិលមានផ្ទុកនូវ ប្រូតេអ៊ីន ១,៧៦ ក្រាម ជាតិសរសៃ ២,៧ ក្រាម ៤៩ កាឡូរី (kcal) ខ្លាញ់ ០,១៧ ក្រាម កូលេស្តេរ៉ុល ០ ក្រាម កាបូអ៊ីដ្រាត ១២ ក្រាម។ ល្ពៅក៏ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនរួមមាន វីតាមីនអា វីតាមីន C វីតាមីនអ៊ី Riboflavin ប៉ូតាស្យូម ស្ពាន់ធ័រ ម៉ង់ហ្គាណែស Thiamin វីតាមីន B-6 Folate អាស៊ីត Pantothenic ដែក Niacin ម៉ាញ៉េស្យូម ផូស្វ័រ។ ល្ពៅ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ។ ការទទួលទានជាតិសរសៃត្រូវបានណែនាំចន្លោះពី ២៥ ក្រាមទៅ ៣៨ ក្រាមក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ។ ជាតិសរសៃបន្ថយអត្រានៃការស្រូបយកជាតិស្ករចូលទៅក្នុងឈាម ជំរុញចលនាពោះវៀនឱ្យទៀងទាត់ និងធ្វើឱ្យការរំលាយអាហារដំណើរការរលូន។ ការទទួលទានជាតិសរសៃក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។


របបអាហារ

មានវិធីជាច្រើនដែលមនុស្សអាចញ៉ាំល្ពៅបានច្រើន។ ការចំអិនល្ពៅស្រស់នៅផ្ទះនឹងផ្តល់អត្ថប្រយោជន៍ច្រើនបំផុតសម្រាប់សុខភាពប៉ុន្តែល្ពៅកំប៉ុងក៏ជាជម្រើសដ៏ល្អផងដែរ។ ល្ពៅរក្សាបាននូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់វានៅក្នុងដំណើរការផលិតជាអាហារកំប៉ុង។ ផលិតផលល្ពៅមួយចំនួន មានលាយស្ករ និងទឹកស៊ីរ៉ូ ដូចនេះមុនពេលដែលលោកអ្នកទិញត្រូវធ្វើការិនិត្យនៅលើសំបកកំប៉ុងជាមុន។ ល្ពៅកំប៉ុងគួរតែមានគ្រឿងផ្សំតែមួយគត់ដែលជាល្ពៅ។        


       

No comments:

Post a Comment

Pages

ដំណាំស្វាយចន្ទី(Cashew crops)

           ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ដំណាំនេះ មិនមែនមាន តែក្នុងប្រទេសកម្ពុជាយើងទេ គឺមាននៅប្រទេសតំបន់តូពិចជាច្រើនបានដាំដំណាំ ន...