ដំណាំស្វាយចន្ទី(Cashew crops)

         ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ដំណាំនេះ មិនមែនមាន តែក្នុងប្រទេសកម្ពុជាយើងទេ គឺមាននៅប្រទេសតំបន់តូពិចជាច្រើនបានដាំដំណាំ នេះ ហើយគេបានធ្វើការអភិវឌ្ឍដំណាំនេះផងដែរ ព្រោះបច្ចុប្បន្នសេចក្តីត្រូវ ការលើផលិតផលនៃដំណាំស្វាយចន្ទីកំពុងតែកើនឡើងជាលំដាប់។


    
    ដំណាំស្វាយចន្ទីត្រូវបានកសិករដាំដើម្បីយកគ្រាប់ក្រៅពីនោះគេអាចធ្វើជាទឹកផ្លែឈើដំណាប់ទឹកខ្មេះនិងអាចហូបដោយផ្ទាល់ ។ ដំណាំស្វាយចន្ទីក៏ជាដំណាំពេញនិយមមួយសម្រាប់កសិករព្រោះជាដាំណាំ ដែលស្រួលដាំដុះនិងមិនរើសទីតាំង ។ 
 



       ដើមស្វាយចន្ទីមានសាច់ឈើរឹងមធ្យម និងមានសំបកពណ៌ត្នោតប្រផេះ ហើយមានកម្ពស់ពី ៦-១២ម និង មានអង្កត់ផ្ចិតពី ៣០,៤៦- ៩១,៤៩ស.ម។ ដើមស្វាយ ចន្ទ័បែកមែកសាខា ដែល អង្កត់ផ្ចិត នៃការបែកមែក មានពី ៤-១២ម មានបែក ខ្នែងជាច្រើន និងមានមែក តូចៗជាច្រើនទៀតដុះចេញពីមែកជាប់ដើម។

      


          ឫសសា្វយចន្ទីអាចចាក់ចូលទៅក្នុងដីបានជម្រៅ ៣-៤ម៉ែត្រ ។ ឫសចំហៀងរបស់ ស្វាយចន្ទីដុះលូតលាស់ទៅតាមអាយុរបស់វា គឺនៅអាយុ ១,៥ឆ្នាំ បែកបាន ១,២ម៉េត្រ នៅអាយុ ២.៥ ឆ្នាំ បែកបាន ៤,៦ម៉ែត្រ នៅអាយុ ៣,៥ឆ្នាំ បែកបាន៥,៦ម៉ែត្រ និងនៅអាយុ ៦ឆ្នាំ បែកបាន ៧,៣ម៉ែត្រ ។


        ស្លឹកស្វាយចន្ទីមានជាប្រភេទស្លឹកឆ្លាស់គ្នា មានពណ៌បៃតងរាងទ្រវែង និងរមូរខាងចុងដូចស្លឹកប៉ោម ដែលមានបណ្តោយពី ១០-១២ស.ម និងទទឹង ៥-៥,៧ស.ម ហើយមានទ្រនុងអណ្ដែតចេញពីផ្ទៃស្លឹក មានក្លិនប្រហើរ មានឆ្នូត ពណ៌ស៊ីជម្ពូ ឬក្រហមចាស់អាស្រ័យទៅតាមពូជ។
    
        កញ្ចំផ្កាស្វាយចន្ទីមានលក្ខណៈជាចង្កោមមានទ្រង់ទ្រាយប្រហែលផ្កាស្វាយដែរ ។ ដំណាំស្វាយចន្ទីចេញផ្កាចាប់ពីអាយុ ២ ឆ្នាំ ផ្កាវា ចេញនៅតាមចុងមែក។ ផ្កាមានលក្ខណៈជាចង្កោម ដែលក្នុងមួយចង្កោមៗ មានផ្កាឈ្មោល និងផ្កាទ្វេភេទ។ នៅក្នុងមួយចង្កោមផ្កាមានផ្កាឈ្មោលប្រមាណ ៧៥,១ភាគរយ និងផ្កាទ្វេភេទ ២៤,៩%។
           

        
        គ្រាប់ស្វាយចន្ទី ឋិតនៅខាងក្រៅផ្លែ។ លក្ខណៈរបស់គ្រាប់មានរូបរាង ដូចជាគ្រាប់សណ្ដែក ឬរាង ដូចតម្រងនោម បែងចែក កូទីលេដុង ជាពីរស្មើគ្នា។ ពេលក្តិប មានពណ៌ស៊ីជម្ពូ បន្ទាប់មកមានពណ៌បៃតង នៅពេល លូតលាស់ធំធាត់ ដល់កំរិត វាប្រែជាពណ៌ ប្រផេះ និងពណ៌ត្នោតចាស់។





No comments:

Post a Comment

Pages

ដំណាំស្វាយចន្ទី(Cashew crops)

           ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ដំណាំនេះ មិនមែនមាន តែក្នុងប្រទេសកម្ពុជាយើងទេ គឺមាននៅប្រទេសតំបន់តូពិចជាច្រើនបានដាំដំណាំ ន...