ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ដំណាំនេះ មិនមែនមាន តែក្នុងប្រទេសកម្ពុជាយើងទេ គឺមាននៅប្រទេសតំបន់តូពិចជាច្រើនបានដាំដំណាំ នេះ ហើយគេបានធ្វើការអភិវឌ្ឍដំណាំនេះផងដែរ ព្រោះបច្ចុប្បន្នសេចក្តីត្រូវ ការលើផលិតផលនៃដំណាំស្វាយចន្ទីកំពុងតែកើនឡើងជាលំដាប់។
ដំណាំស្វាយចន្ទី(Cashew crops)
ការចិញ្ចឹមសត្វមាន់(Raising Chickens)
ស្វែងយល់ពីរបៀបចិញ្ចឹមមាន់លក្ខណៈគ្រួសារនិងជំងឺដែលកើតលើសត្វមាន់
ការចិញ្ចឹមមាន់លក្ខណៈគ្រួសារជាមុខរបរមួយដែលអាចផ្ដល់ប្រាក់ចំណូលទៀងទាត់ប្រើប្រាដើមទុនតិចរយៈពេលខ្លីក្នុងការចិញ្ចឹមមានទីផ្សារខ្ពស់និងសមស្របសម្រាប់ស្ត្រីអាចឆ្លៀតពេលពីការងារផ្ទះ ។ ប៉ុន្តែស្របពេលនឹងទទួលបានផលលឿនការចិញ្ចឹមមាន់ក៏ជួបនូវផលវិបាកដែរបើសិនចិញ្ចឹមដោយគ្មានបច្ចេកទេសត្រឹមត្រូវអាចបង្កឲ្យមាន់កើតជំងឺផ្សេងៗ។ នេះបើតាមសៀវភៅបច្ចេកទេសចិញ្ចឹមមាន់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
កសិករត្រូវរៀបចំសម្ភារចិញ្ចឹមមាន់ដូចជា ទ្រុងមាន់ និងទីធ្លាររៀបចំទ្រុងមាន់ឲ្យបានត្រឹមត្រូវ ដើម្បី ជៀសវាងហានិភ័យនៃការឆ្លងជំងឺផ្សេងៗ ។ បន្ទាប់ពីជ្រើសកន្លែងសម្រាប់ដាក់ទ្រុងហើយត្រូវជ្រើសរើស ពូជដែលមានសុខភាពល្អមានមាឌធំដែលមានផលិតភាពខ្ពស់ ។ សម្រាប់មានពូជបាត្រូវជ្រើសមាន់ស្គួយ មាន់កណ្ដូង មាន់ប្រជល់ និង មាន់បង្កាត់ក្នុងស្រុក ។ ដោយឡែកមាន់មេត្រូវជ្រើសមាន់សំពៅមាន់ក្រញាស់ មាន់ចែ និង មាន់បង្កាត់ក្នុងស្រុក ។
គុណសម្បត្តិនៃការជ្រើសរើស ពូជមាន់ក្នុងស្រុកធន់នឹងជំងឺ និងអាកាសធាតុ ។ ងាយស្រួលផ្ដល់ចំណី និងថែទាំ ។ មាន់ខ្មែរមានតម្លៃខ្ពស់ងាយស្រួលលក់ព្រមទាំងសាច់មាន់មានរសជាតិឆ្ងាញ់ស្របតាមតម្រូវការក្នុងស្រុក ។
ការផ្ដល់ចំណីត្រូវផ្ដល់ចំណីដែលមានជីវជាតិ និងបរិមាណគ្រប់គ្រាន់ដើម្បីអាចឲ្យមានសុខភាពល្អ និង ធំធាត់ លឿន ។ កសិករអាចកាត់បន្ថយនិងសន្សំសំចៃក្នុងការចំណាយដោយប្រើប្រាស់វត្ថុធាតុដើមដែលងាយរកធ្វើជាចំណីមាន់ដូចជាស្រូវ អង្ករ កន្ទក់ ចុងអង្ករ កូន ត្រី ជន្លេន និង គ្រាប់ ធញ្ញជាតិ ជាដើម ។
ការផ្ដល់ចំណី សម្រាប់កូនមាន់ ( អាយុ តិចជាង ១០ ថ្ងៃ ) ត្រូវផ្ដល់ចំណីសម្រេច និងផ្ដល់ចំណី ៣-៤ ដងក្នុងមួយថ្ងៃក្នុងបរិមាណ២៥០ ក្រាម ។ សម្រាប់មាន់ជំទង់ និងមាន់ ធំ គួរផ្ដល់ ចំណីប្រភេទសម្រេច ៣០ ភាគរយលាយវត្ថុធាតុដើមក្នុងស្រុក ៧០ ភាគរយ ដូចជា កន្ទក់ ចុងអង្ករ ស្រូវ ពោត ជាដើម និង គួរផ្ដល់ចំណី ២-៣ ដងក្នុងមួយថ្ងៃ ។ ក្រៅពីការផ្ដល់ចំណីត្រូវផ្ដល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ទាំងមាន់ តូចនិងមាន់ធំជាមធ្យមសម្រាប់មាន់ជំទង់អាចផឹកទឹកក្នុងបរិមាណ ៤ លីត្រក្នុងមួយថ្ងៃ ។
ដើម្បី កាត់បន្ថយការឆ្លងជំងឺនានាកសិករត្រូវសម្អាតទ្រុងសម្លាប់មេរោគក្នុងទ្រុង និងទីធ្លារទ្រុងឲ្យ បានទៀងទាត់ ។ យើងអាចសង្កេតមើលពីសភាពមាន់ដែលមានសុខភាពមិនល្អតាមរយៈមាន់មាន សភាពស្គមមាន់សំកុកមិនស៊ីចំណីនិងស្ពឹកស្រពន់ ឬ មាន់អាចក្អក កណ្ដាស់ និ ដកដង្ហើមញាប់ ។ ភាគច្រើនប្រភេទជំងឺដែលកើតមានចំពោះសត្វមាន់ដូចជា ការស្លាប់ ស្រួចស្រាវ ធ្វើ ឲ្យមាន់ស្លាប់យ៉ាងរហ័ស ជំងឺផ្លូវដង្ហើម ជំងឺរលាកពោះវៀន បញ្ហាប្រព័ន្ធប្រសាទ បញ្ហាលើស្បែក ។ ដោយឡែកសម្រាប់វិធានការងារជំងឺទាំងនេះត្រូវធ្វើ អនាម័យ និង ចាក់ វ៉ាក់សាំង ។
សម្រាប់រយៈពេលទទួលផលវាអាស្រ័យលើការថែទាំនិងការចិញ្ចឹម ។ មាន់ជាអាហារដ៏ពេញនិយម សម្រាប់កម្ពុជាមិនថា ស៊ុត សាច់ ដែល អាចយកទៅច្នៃធ្វើជាម្ហូបបានយ៉ាងច្រើនមុខ ។ ក្រៅពីសាច់ និង ស៊ុត អាច ធ្វើជាអាហារ លាមកមាន់ជាជីមានអត្ថប្រយោជន៍ច្រើនដល់ដំណាំដាំដុះផ្សេងៗ ៕
ល្ពៅ
Pages
ដំណាំស្វាយចន្ទី(Cashew crops)
ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ដំណាំនេះ មិនមែនមាន តែក្នុងប្រទេសកម្ពុជាយើងទេ គឺមាននៅប្រទេសតំបន់តូពិចជាច្រើនបានដាំដំណាំ ន...
-
ស្វែងយល់ពីរបៀបចិញ្ចឹមមាន់លក្ខណៈគ្រួសារនិងជំងឺដែលកើតលើសត្វមាន់ ការចិញ្ចឹមមាន់លក្ខណៈគ្រួសារជាមុខរបរមួយដែលអាចផ្ដល់...
-
តើកំប្លោកជាអ្វី? កំប្លោកគឺជារុក្ខជាតិដុះលើទឹកដែលមានផ្កាពណ៌ខៀវ ស្វាយហើយស្អាត។រុក្ខជាតិនេះភាគច្រើនដុះនៅតាមបណ្ដាលប្រទេសក្នុងត...
-
ល្ពៅគឺជាបន្លែពណ៌ទឹកក្រូចដែលមានជីវជាតិខ្ពស់។ វាមានកាឡូរីទាប ប៉ុន្តែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលទាំងអស់នេះមាននៅក្នុងគ្រាប់ពូជ ស្លឹក និ...